ក្រុមការងារជំនាញ ចុះត្រួតពិនិត្យការអនុវត្តច្បាប់វិស័យបរិស្ថាន នៅតាមបណ្តារោងចក្រ ក្នុងស្រុកស្វាយជ្រំ
(ស្វាយរៀង)៖ នៅរៀលថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក សេង សីលា អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះមួយក្រុម ចុះទៅត្រួតពិនិត្យដោយផ្ទាល់នូវការអនុវត្តច្បាប់ទាក់ទងនឹងវិស័យបរិស្ថាន នៅតាមបណ្តាលរោងចក្រមួយចំនួន ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទប់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងការចុះត្រួតពិនិត្យដ៏យកចិត្តទុកដាក់នេះ ក៏មានការអញ្ជើញចូលរួមពី៖ លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកនាយកអន្តរវិស័យសាលាខេត្ត លោកស្រីអភិបាលរងស្រុកស្វាយជ្រំ មន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាថា រាល់សកម្មភាពអាជីវកម្មរបស់រោងចក្រនីមួយៗ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ។
ក្រុមការងារបានចុះពិនិត្យដោយផ្ទាល់ទៅលើ៖
១.ប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងសំណល់រាវ (ទឹកកខ្វក់)
២.ការបំភាយឧស្ម័នពុលចេញពីរោងចក្រ
៣.លិខិតអនុញ្ញាត និងឯកសារគតិយុត្តពាក់ព័ន្ធនឹងបរិស្ថាន
៤.លក្ខខណ្ឌអនាម័យ និងបរិស្ថានទូទៅនៅក្នុងបរិវេណរោងចក្រ។
ក្នុងឱកាសនោះ លោក សេង សីលា បានសង្កត់ធ្ងន់ថា រាល់រោងចក្រ សហគ្រាសទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តច្បាប់បរិស្ថាន និងចូលរួមថែរក្សាបរិស្ថានឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ: ភក្ដី

































No comments:
Post a Comment